រឿងកំប្លែង


សំណាងមែន!!!
មានក្មេងប្រុស២នាក់​ម្នាក់ឈ្មោះសុខ​និង​ម្នាក់ទៀតឈ្មោះសៅបាន​ងូតទឹកលែ​ជាមួយ​គ្នា។​ សុខជាក្មេងរពិលរពូចពេលកំពុងលែងស្រាប់តែបាត់​សៅ​ មួយសន្ទុះក្រោយកមសៅក៏ក្រោកពីទឹក​មកវិញក៏និយាយទៅកាន់សុខថាអញបានជូបនឹងខ្មោចទឹក​​​​​​ ហើយខ្មោចទឹកអោយលុយអញ៥០០​​រៀលណា​ ​បើឯងមិនជឿអញ​ ឯងលុះទៅម្តងទៅ។ មួយសន្ទុះក្រោយកមកសុខងើបឡើងកមវិញ​:
សៅ: ឯងជូបនឹងខ្មោចទឹកអត់?
សុខ: អញជូបតើ!!!
សៅ: អើហើយខ្មោចទឹកអោយលុយឯងអត់?
សុខ:​​ អត់ផង!!!
សៅ: ហាស់!!!...
សុខ: សើចអី? ខ្មោចទឹកអត់អោយលុយទេ!​ ​ខ្មោចទឹកអោយអញមកយកលុយពី៝ឯងពាក់​កណ្តាល​​នឹងណា។
            សៅយំហើយនិយាយថាអត់ទេលុយនឹងគឺម៉ែអញអោយអញកមពីផ្ទះទេ។​
 
ស្រលាញ់ធំ!!!...
មានសង្សារមូយគួរបានដើរកំសាន្តនៅសួនសត្វមួយកន្លែង​ពេលនោះពួកគេបានដើរទៅដល់ កន្លែង​សត្វ​​ស្វា​​ពេលដែលកំពុងតែឈរមើលស្វាសង្សារស្រីក៏បានសួរទៅខាងសង្សារប្រុសថា​ស្រលាញ់អូន ប៉ុណ្ណា?​ពេលនោះសង្សារប្រុសមិនទាន់នឹងបានឆ្លើយផងក៏ស្រាប់តែឭសំលេង​មួយ​ថា​”​ធំ!!!......”។​ ពេលដែលពួកគេងាករកមើលមិនឃើញមាននរណាម្នាក់ឈរក្បែរ​​​​​​ពួក​គេទេ​បន្ទប់មកសង្សារស្រីក៏ សួរម្ដងទៀត​ ហើយក៏ឭសំលែងដដែលម្តងទៀតដែរ។​ លើកទីបីសង្សារស្រីក៏សួរហើយពួកគេចាំ មើលក៏ឃើញកូនស្វាមួយឆ្លើយថា”ធំ!!!......”។​ ពួកគេឆ្ងល់​ណាស់ក៏សួរគ្នាថាម្តេចក៏បានស្វានេះចេះ និយាយ​កូនស្វាក៏​ឆ្លើយថា​”នេះជា​សំនួរ​លើក​៥០០​ហើយដែលខ្ញុំបានឮសំណួរបែបនេះហើយលើស ពីនេះទៅទៀតខ្ញុំដឹងថាលោក​ប្រាកដជាឆ្លើយថា”ស្រលាញ់ធំ!!!...”ពីព្រោះខ្ញុំបានឮជាលើកទី ៥០០ ដងដែលហើយ៕





គាត់ចូលចិត្តអ្វី?


ឧកញ៉ា ៖ លោក​ជំទាវ​មក​ផ្ទះ​ខ្ញុំ​ទាំង​ព្រឹក​មាន​ការ​អ្វី​ដែរ?
ជំទាវ ៖ តើ​លោក​ឧកញ៉ា​អាច​ដឹង​ទេ​ថា មូលហេតុ​អ្វី​ដែល​ប្ដី​ខ្ញុំ​មិន​សូវ​បាយ​ផ្ទះ?
ឧកញ៉ា ៖ អា​ព្រើល​ជា​ពួក​ម៉ាក​ខ្ញុំ​តាំង​ពី​នៅរៀន​ម្លេះ រឿង​អី​ដែល​ខ្ញុំ​មិន​ដឹង​នោះ…
ជំទាវ ៖ សូម​លោក​ជួយ​ប្រាប់​ខ្ញុំ​ផង ក្រែង​ខ្ញុំ​មាន​វិធី​អាច​ជួយ​កែ​កុន​គាត់​បាន!
ឧកញ៉ា ៖ ឆ្នាំនេះ​អាព្រើល និង​ខ្ញុំ​អាយុ​ ៦៥​ឆ្នាំ​ហើយ វា​និង​ខ្ញុំ​ប្រៀប​បាន​ដូច​ជា​គោ​ចាស់​អញ្ចឹង គឺ​ចូល​ចិត្ត​តែ​ស្មៅ​ខ្ចីៗ​ណ៎ា…​លោកជំទាវ!
ជំទាវ ៖ អូ! អញ្ចឹង​ទេឬ? គាត់​បាក់​ធ្មេញ​មុខ​អស់​ដូច​គោ​មែន ចាំ​ទៅ​ដល់​ផ្ទះ ខ្ញុំ​នឹង​ទៅ​ទិញស្មៅ​ទន្សាយ​ទុកឲ្យ​គាត់​ស៊ី កុំ​ឲ្យ​គាត់​ពិបាក​ទៅ​រក​ស៊ី​នៅ​ខាង​ក្រៅ​ទៀត!
ឧកញ៉ា ៖ ទេ! លោក​ជំទាវ…កុំ…កុំ…

អាចោរម្រាយ

មីង​ក្រូត​ជាមនុស្ស​ដែល​ពូកែ​ខាង​ជេរម្រាយ​រក​លេខ​ដាក់​គ្មាន ។ ជេរ​ប្តី​ក៏​អាចោរម្រាយ ជេរកូន​ក៏​អាចោរម្រាយ…ថ្ងៃណា​ក៏​អាចោរម្រាយ​ដែរ ។ថ្ងៃ ​នេះ​ពេល​មិត្តភ័ក្ដិ​ប្ដី​គាត់​មក​លេង មីងក្រូត​មិនដឹង​ជា​ទាស់​ចិត្ត​អ្វី ក៏​ស្រែក​ជេរប្ដី​ថា អាចោរម្រាយ ចំពោះ​មុខ​ភ្ញៀវ ប្ដី​គាត់​ខឹង​ណាស់ ក៏​ស្ទុះ​ទៅ​ដាក់​មួយ​ដៃ​ផូង ។ មីងក្រូត​អុកគូថ​ទៅ​ដី រួច​ស្រែក ៖

- អាចោរម្រាយ…

រួច​ក៏​ដួល​សន្លប់ ។ មិត្តភ័ក្តិ និង​ប្ដី​ភ័យ​ណាស់​រត់​ទៅ​រក​ប្រេង​កូឡា ​លាប​រឹត ធ្វើ​ចលនា​ឲ្យ​បេះដូង​ដើរ​ស្រួល មួយ​សន្ទុះក្រោយ​មក​ មីងក្រូត បើក​ភ្នែក​ព្រឹមៗ…​រួច​គាត់​ស្ទុះ​ងើប ហើយ​ស្រែក៖

- អាចោរម្រាយ

- !!!???