ខេត្តបាត់ដំបង
គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។
ខេត្តបាត់ដំបង មានក្រុងនៅ បាត់ដំបង។ ក្រុងបាត់ដំបងស្ថិតនៅចំងាយប្រមាណ៣០០គ.ម
ពីរាជធានីភ្នំពេញ និងជាទីក្រុងធំទី២នៅ កម្ពុជា។
ខេត្តបាត់ដំបង
ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមាន វិសាលភាពផ្ទៃដី
ធំមានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។
ប្រាសាទបុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល
និងតំបន់លិចទឹកទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ ចង់ មកទស្សនា។
ប្រាសាទបាណន់
ប្រាសាទបាណន់ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។
ព្រះរាជាដែលបានកសាងមុនគេ គឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។
ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង ១០០ម
ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ
២៥គ,ម
ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។
នៅជើងភ្នំបាណន់មានគូទឹក និងល្អាង សំខាន់ពីរគឺល្អាងព្រះទឹក និងល្អាងបិទមាស។
រមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រផង
និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាង
ឡើងនៅលើកំពូលភ្នំប្រកបទៅដោយធម្មជាតិព្រៃ
ព្រឹក្សាដ៏ស្រស់ត្រកាលព្រមទាំងមានទឹកស្ទឹង សង្កែរួមជាមួយ ផង។ ភូមិសាស្ត្រ និង
បរិស្ថានជុំវិញបានផ្តល់អំនោយផលបន្ថែមទៀតលើវិស័យទេសចរណ៍
ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាន នេះសំបូរទៅដោយភោគផលដំនាំ
កសិកម្មដូចជាស្រូវ ជាពិសេសចំការក្រូច
ពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជាមានរសជាតិឆ្ងាញ់។
ដំនាំក្រូចផ្តល់ ផលក្នុងមួយឆ្នាំ ២ដង ហើយបានដឹកនាំទៅលក់តាមបណ្តាខេត្តនានា
និងទីក្រុងភ្នំពេញផង។
ប្រាសាទវត្តឯក ឬ ឯកភ្នំ
ប្រសាទវត្តឯក ឬ ឯកភ្នំ
ជាស្ថាបត្យកម្មរចនាបទក្នុងស.តទី ១១
កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ។
ប្រាសាទវត្តឯកមានទីតាំងនៅក្នុងឃុំពាមឯក ស្រុក ឯកភ្នំ ចំងាយ ១៥ គ.ម ពីទីរួមខេត្ត។
នៅជុំវិញប្រាសាទមានគូទឹកមួយ
សព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិ និង
ការជីកកកាយពីមនុស្ស ប៉ុន្តែទោះជា យ៉ាងណាក៏ដោយក៏
ប្រាសាទនេះនៅមានទ្រង់ទ្រាយល្អខ្លះ គួរឱយអ្នកទេសចរណ៍ជាតិ
និងអន្តរជាតិមកទស្សនា។
ប្រាសាទបាសែត
ប្រាសាទបាសែតត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ដែលមានទីតាំងលើទួលមួយចំងាយ
១៥ គ.ម ពីទីរួមខេត្ត
ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុក សង្កែ។ ប្រាសាទបាសែត
ជាស្ថាបត្យកម្មក្នុងស.វទី ១១
កសាងឡើងក្នុងចន្លោះឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។
នៅក្បែរប្រាសាទនេះមានស្រះទឹកបុរាណមួយរាងការេ ២០ម បួនជ្រុង ជំរៅ ១២ម
លក្ខណៈពិសេសរបស់ស្រះទឹកបុរាណនេះគឺមានទឹកខួបប្រាំង ខួបវស្សា។
ប្រាសាទស្នឹង
ប្រាសាទស្នឹងស្ថិតនៅក្នុងឃុំស្នឹង
ស្រុកបាណន់ មានចំងាយ ២២ គ.ម ពីទីរួមខេត្ត។
ប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទួលមួយបណ្តោយ ៣០ម ទទឹង ២០ម។
តាមការសង្កេតមើល
ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាប្រាសាទកសាងក្នុង
សតរត្សទី ១២ ដែរ។ ប្រាសាទចំនួន ២ ស្ថិតនៅក្នុងបរិវេណរត្តស្នឹង និង
មួយទៀតស្ថិតនៅពីមុខវត្តនៅលើ បណ្តោយផ្លូវជាតិលេខ ១០
ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុងប៉ៃលិន។
ភ្នំសំពៅ
ភ្នំសំពៅ
គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក
ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ
បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ
១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។
បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម
មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន
ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ ល្អាងផ្កាស្លា ល្អាងល្ខោន
ល្អាងអសុក។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។
នៅជុំវិញក្បែរភ្នំសំពៅ
មានចង្កោមភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿង
ព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់
ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។
ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំ សំពៅ ស្រុកបាណន់។
អាងកំពីងពួយ
អាង
កំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុង ទស្សវត្សទី
៧៦ ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹក នេះ។
អាងកំពីងពួយស្ថិតនៅ ចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន
ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួម ខេត្ត និងមានចំងាយ ១៩
គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០
ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម
និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូប
នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព
តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។
អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យ
កសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យ
ទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយក
ខ្យល់ អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។
ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទ ត្រី។
សេកសក
សេកសកគឺជារមណីយដ្ឋានធម្មជាតិមួយ
ស្ថិតនៅចំងាយ៥៦ គ.ម ពីទីរួមខេត្ត
ក្នុងភូមិសាស្រ្តភូមិផ្លូវមាស ស្រុករតនៈមណ្ឌល លើកំនាត់ផ្លូវជាតិលេខ ៥៧
អតីតផ្លូវជាតិលេខ ១០
មានទឹកហូរថ្លាឆ្វង់ហូរកាត់ដោយដុំសិលារដិបរដុបគួរជាទីមនោរម្យ។
នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ ត្រឈឹង
ត្រឈៃ។ សកម្មភាពរស់នៅរបស់ប្រជាជននៅក្បែរតំបន់នេះគឺពឹងទៅលើការធ្វើ
ស្រែចំការ។ ដំនាំទាំងអស់នេះគឺ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង
។ល។
ស្ទឹងចំលងគួយ
រមនីយដ្ឋានស្ទឹងចំលងគួយ
គឺជារមនីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យ ស្រុកសំឡូត
មានចំងាយ ៨២គ.ម
ពីទីរួមខេត្តបាត់ដំបង។ ស្ទឹងចំលងគួយ ជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែរ
មានទេសភាពគួរជាទីត្រេកត្រអាល មានទឹកថ្លាឆ្វង់ហូរកាត់ថ្មដាធំៗ នៅមាត់
ស្ទឹងមានដើមឈើធំៗម្លប់ត្រឈឹង ត្រឈៃសំរាប់ការសំរាករបស់ភ្ញៀវ
ទេសចរជាតិនិងអន្តរជាតិ ដែលបានទៅកំសាន្តទីនោះ។
ភូមិសាស្ត្រនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជាក្រញូង ផ្ចឹក បេង
នាងនួន ជាដើម។ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្បែរតំបន់នេះ
ភាគច្រើនប្រកបរបរធ្វើស្រែចំការ។
បន្ទាយសត្វ
បន្ទាយសត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ
ស្ថិតនៅក្នុងភូមិកោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គ.ម
ពីទីរួមខេត្តបាត់ដំបង។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាប
គឺគេអាចទៅទស្សនាបានដោយធ្វើដំនើរតាមផ្លូវទឹកមានកាណូតទូកជាដើម
នៅរដូវវស្សាតាមដងស្ទឹងសង្កែ។
រមណីដ្ឋានធម្មជាតិខេត្តបាត់ដំបង
រមណីយដ្ឋានសេកសក
សេកសក គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយស្ថិតនៅចំងាយ
៥៦គីឡូម៉ែត្រពីទីរួមខេត្តក្នុងភូមិសាស្រ្ត ភូមិផ្លូវមាស
ស្រុករតនៈមណ្ឌុលលើកំណាត់ផ្លូវជាតិលេខ៥៧ អតីតផ្លូវជាតិលេខ១០
មានទឹកហូរ ថ្លាឆ្វង់ ហូរកាត់ប្រកប ដោយដុំលិលា រដិបរដុបគួជាទីមនោរម្យ ។
នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រ ឈៃ ។
សកម្មភាពរស់នៅប្រកបរបរកស៊ីរបស់ប្រជាជននៅក្បែរតំបន់នេះគឺ
ពឹងទៅលើការធ្វើស្រែចំការ ។ ដំណាំទាំងអស់នេះគឺសណ្តែកដី សណ្តែកបាយ ពោត
ម្នាស់ ដូង ស្វាយ ខ្នុរ ល្ង ។ល។
រមណីយដ្ឋានពពុះពេជ្រចិន្តា
ពិចចិន្តា
គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយ ដែលមានចំងាយប្រមាណ ៤៤
គីឡូម៉ែត្រពីទីរួមខេត្ត
បាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ១០
ទៅប៉ែលិនដែលមានទីតាំងស្ថិតនៅភូមិត្រឹង ឃុំ ត្រឹង ស្រុករតនមណ្ឌល ។
រមណីយដ្ឋានស្ទឹងចំលងគួយ
រមណីយដ្ឋាន ស្ទឹងចំលងគួយ
គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុងភូមិចំលងគួយ
ឃុំមានជ័យស្រុកសំឡូតមានចំងាយ៨២
គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង
ស្ទឹងចំលងគួយជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែ មានទេសភាពគួរជាទី
ត្រេកត្រអាល ក្នុងស្ទឹងមានទឹកហូរថ្លាឆ្វង់កាត់ថ្មដាធំៗបញ្ជេញ
សំលេងខ្ទ័រខ្ទារ
នៅមាត់ស្ទឹងមានដើមឈើរធំម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកំសាន្តនៅទីនោះ ។
ភូមិសាស្រ្តនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជា ក្រញូង ផ្ជឹក
បេង នាងនួន ជាដើម។
ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នេះភាគច្រើនប្រ
កបរបរធ្វើស្រែ ។
រមណីយដ្ឋានបន្ទាយសត្វ
បន្ទាយ
សត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិ
កោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំមានចំងាយ ១០៥
គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ។
បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាបគឺគេអាចទៅទស្សនា
បានដោយធ្វើដំណើរតាមផ្លូវទឹក មានកាណូត ទូក ជាដើម
នៅរដូវវស្សាគេអាចធ្វើតាមដងស្ទឹងសង្កែ ។